Pages

Monday, December 12, 2011

គុណសម្បតិ្តរបស់ភាសា C និង C++

Programmer ក្នុងពេលបច្ចុប្បន្នភាគច្រើន និយមបង្កើតកម្មវិធីដោយប្រើភាសា C និង C++ ដោយសារតែមូលហេតុមួយចំនួនដូចខាងក្រោម ៖

1. Programmer អាចបង្កើតកម្មវិធីសំរាប់គ្រប់គ្រង​ ដំណើរការរបស់កុំព្យូទ័រ និងការតបតរវាង អ្នកប្រើ​និង កុំព្យូទ័របានយ៉ាងពេញប្រសិទ្ធិភាព ដូចជា ការសរសេរកម្មវិធីក្នុងលក្ខណៈ ដែលអ្នកប្រើប្រាស់ ជាអ្នកគ្រប់គ្រងកម្មវិធី ក្នុងបរិស្ថានជុំវិញ ដែលជា Event-Driven គឺអ្នកប្រើប្រាស់អាចគ្រប់គ្រងទៅលើ ហេតុការណ៍ផ្សេងៗរបស់កម្មវិធីក្នុងកំឡុងពេលធ្វើការបាន មិនមែនអ្នក ប្រើប្រាស់ត្រូវបានគ្រប់គ្រងដោយកម្មវិធី។ លក្ខណៈការប្រើប្រាស់របៀប Event-Driven មានដូចជា កម្មវិធីដែលដំណើរការក្នុងបរិស្ថានក្រោមប្រព័ន្ធ ប្រតិប​ត្តិការ Windowជាដើម។

ប្រវត្តិរបស់ភាសា C , C++

គ.ស 1970 មានការបង្កើតឡើងនូវភាសា B ដោយលោក Ken Thompson ដែលដំណើរការលើម៉ាស៊ីន DEC PDP-7 ដោយមិនអាចដំណើរការលើMicro-Computerបាន ហើយការប្រើប្រាស់នៅមានកំរិត (ភាសា B inherit មកពីភាសា BCPL ដែលបង្កើតឡើងដោយលោក Marth Richards)

គ.ស 1972 Dennis M.Ritchie និង Ken Thompson បានបង្កើតភាសា C ឡើង ដើម្បីជួយជំរុញ អោយភាសា B កាន់តែមានប្រសិទ្ធិភាព។ ក្នុងរយៈពេលនៃការដាក់ អោយមានប្រើប្រាស់ដំបូងៗ ភាសា C មិនទាន់ទទួលបាននូវការពេញនិយមពីសំនាក់ Programmerនៅឡើយទេ។