Pages

Monday, December 12, 2011

ប្រវត្តិរបស់ភាសា C , C++

គ.ស 1970 មានការបង្កើតឡើងនូវភាសា B ដោយលោក Ken Thompson ដែលដំណើរការលើម៉ាស៊ីន DEC PDP-7 ដោយមិនអាចដំណើរការលើMicro-Computerបាន ហើយការប្រើប្រាស់នៅមានកំរិត (ភាសា B inherit មកពីភាសា BCPL ដែលបង្កើតឡើងដោយលោក Marth Richards)

គ.ស 1972 Dennis M.Ritchie និង Ken Thompson បានបង្កើតភាសា C ឡើង ដើម្បីជួយជំរុញ អោយភាសា B កាន់តែមានប្រសិទ្ធិភាព។ ក្នុងរយៈពេលនៃការដាក់ អោយមានប្រើប្រាស់ដំបូងៗ ភាសា C មិនទាន់ទទួលបាននូវការពេញនិយមពីសំនាក់ Programmerនៅឡើយទេ។


គ.ស 1978 Brian W.Kernghan និង Dennis M.Ritchie បានរួបរួមបង្កើតជា សៀវភៅ មួយដែលមានឈ្មោះថា The C Programming Language ហើយសៀវភៅ នេះដែរ បានធ្វើអោយ បុគ្គលទូទៅស្គាល់ និងនិយមប្រើភាសា C ក្នុងការបង្កើតជា កម្មវិធីឡើងមក។

ពីដើមឡើយ ភាសា C ត្រូវបានដាក់អោយដំណើរការ (Run) លើប្រព័ន្ធកុំព្យូទ័រ 8 bit ក្រោមប្រព័ន្ធ ប្រតិបត្តិការ CP/M របស់ IBM PC ដែលក្នុងកំឡុងពេល គ.ស 1981 ជាកំឡុងពេលដែលMicro-Computerមានការរីកចំរើន ទើបភាសា C មានតួនាទីសំខាន់ ក្នុងនាំយកមកប្រើលើម៉ាស៊ីន PC តាំងតែ ពីពេលនោះមក ហើយក៏មានការរីកចំរើនបន្ត បន្ទាប់ចេញជាច្រើនផ្នែក ហេតុដូចនេះ ដើម្បី កំណត់ទិសដៅក្នុងការប្រើភាសា C អោយមានទិសដៅតែមួយ ANSI (American National Standard Institute) បានកំណត់ សេចក្តីយល់ព្រមដែលហៅថា 3J11 ដើម្បីបង្កើតភាសា C ជាស្តង់ដាឡើងមក ហៅថា ANSI C។

គ.ស 1983 Bjarne Stroustrup នៃបន្ទប់ប្រតិប្តិការបេល (Bell Laboratories) បានបង្កើតភាសា C++ ឡើង សមត្ថភាពរបស់ C++ មានបន្ថែមលើសពីភាសា C ត្រង់ចំណុចសំខាន់ៗ ដែលមានដូចជា ទស្សនៈ គតិ​​​​​នៃការសរសេរ កម្មវិធីតាមរបៀបកំណត់គោលដៅ OOP (Object Oriented Programming) ដែលជា ទស្សនៈនៃការសរសេរដ៏សាកសមជាមួយកម្មវិធីខ្នាតធំដែលមានភាពស្មុគស្មាញខ្លាំង និងមាន ទិន្នន័យដែលប្រើក្នុងកម្មវិធីជាច្រើន ទើបគេនិយមប្រើទិចនិចការសរសេររបស់ OOP ក្នុងការបង្កើត កម្មវិធីខ្នាតធំនាពេលបច្ចុប្បន្ន។

No comments:

Post a Comment