Programmer ក្នុងពេលបច្ចុប្បន្នភាគច្រើន និយមបង្កើតកម្មវិធីដោយប្រើភាសា C និង C++ ដោយសារតែមូលហេតុមួយចំនួនដូចខាងក្រោម ៖
1. Programmer អាចបង្កើតកម្មវិធីសំរាប់គ្រប់គ្រង ដំណើរការរបស់កុំព្យូទ័រ និងការតបតរវាង អ្នកប្រើនិង កុំព្យូទ័របានយ៉ាងពេញប្រសិទ្ធិភាព ដូចជា ការសរសេរកម្មវិធីក្នុងលក្ខណៈ ដែលអ្នកប្រើប្រាស់ ជាអ្នកគ្រប់គ្រងកម្មវិធី ក្នុងបរិស្ថានជុំវិញ ដែលជា Event-Driven គឺអ្នកប្រើប្រាស់អាចគ្រប់គ្រងទៅលើ ហេតុការណ៍ផ្សេងៗរបស់កម្មវិធីក្នុងកំឡុងពេលធ្វើការបាន មិនមែនអ្នក ប្រើប្រាស់ត្រូវបានគ្រប់គ្រងដោយកម្មវិធី។ លក្ខណៈការប្រើប្រាស់របៀប Event-Driven មានដូចជា កម្មវិធីដែលដំណើរការក្នុងបរិស្ថានក្រោមប្រព័ន្ធ ប្រតិបត្តិការ Windowជាដើម។