Pages

Monday, December 12, 2011

គុណសម្បតិ្តរបស់ភាសា C និង C++

Programmer ក្នុងពេលបច្ចុប្បន្នភាគច្រើន និយមបង្កើតកម្មវិធីដោយប្រើភាសា C និង C++ ដោយសារតែមូលហេតុមួយចំនួនដូចខាងក្រោម ៖

1. Programmer អាចបង្កើតកម្មវិធីសំរាប់គ្រប់គ្រង​ ដំណើរការរបស់កុំព្យូទ័រ និងការតបតរវាង អ្នកប្រើ​និង កុំព្យូទ័របានយ៉ាងពេញប្រសិទ្ធិភាព ដូចជា ការសរសេរកម្មវិធីក្នុងលក្ខណៈ ដែលអ្នកប្រើប្រាស់ ជាអ្នកគ្រប់គ្រងកម្មវិធី ក្នុងបរិស្ថានជុំវិញ ដែលជា Event-Driven គឺអ្នកប្រើប្រាស់អាចគ្រប់គ្រងទៅលើ ហេតុការណ៍ផ្សេងៗរបស់កម្មវិធីក្នុងកំឡុងពេលធ្វើការបាន មិនមែនអ្នក ប្រើប្រាស់ត្រូវបានគ្រប់គ្រងដោយកម្មវិធី។ លក្ខណៈការប្រើប្រាស់របៀប Event-Driven មានដូចជា កម្មវិធីដែលដំណើរការក្នុងបរិស្ថានក្រោមប្រព័ន្ធ ប្រតិប​ត្តិការ Windowជាដើម។



2. ភាសា C និង C++ មានប្រសិទ្ធិភាពក្នុងការប្រើប្រាស់ប្រហាក់ប្រហែល ទៅនឹងភាសា Assembly ខ្លាំងណាស់ ប៉ុន្តែវាមាន​ភាពបត់បែន មិនប្រកាន់ចំពោះ Hardware or Microprocessorណាមួយឡើយ ធ្វើអោយយើងអាចនាំកម្មវិធីដែលយើង បង្កើតឡើងទៅដំណើរការបានគ្រប់ម៉ាស៊ីនកុំព្យូទ័រ។

3. ភាសា C++ Support ការសរសេរកម្មវីធីជាលក្ខណៈ OOP (Object Oriented Programming) ដែលជាទិចនិចការសរសេរកម្មវិធីដែលទទួលបានការពេញនិយមក្នុងការសរសេរកម្មវិធីខ្នាតធំដែល  មានទិន្នន័យច្រើនក្មុងកម្មវិធី។

4.កម្មវិធីមួយចំនួនធំ និយមប្រើភាសា C, C++ ដើម្បីបង្កើតកម្មវិធីបំរើ ការងារក្នុងផ្នែកផ្សេងៗ យ៉ាងច្រើន ព្រោះប្រិសិទ្ធិភាពរបស់វាមានប្រៀបខ្លាំងជាងភាសា ផ្សេងៗ

No comments:

Post a Comment